ប្រសិនជាអ្នកចូលគណនីច្រើនទៀតនៅលេីគេហទំព័រ និងកម្មវិធី Firefox បានរក្សាទុកពាក្យសម្ងាត់សម្រាប់ការចូលគណនីទាំងនោះ បន្ទាប់មកកម្មវិធីFirefox និងចម្លងពាក្យសម្ងាត់ដែលអ្នកបានរក្សាទុកទៅកកាន់ ក្ដារតម្រៀបរបស់អ្នកដូច្នេះអ្នកអាចបិទភ្ជាប់វានៅទីណាក៏បាន។
ខាងក្រោមនេះ ជារបៀបដេីម្បីធ្វើវា៖
- សូមប៉ះត្រង់ រូបតំណាងសោរ នៅលេីរបាអាស័យដ្ឋាន ដេីម្បីនាំមកនូវផ្ទាំងវីនដូជាមួយពត៌មានវែបសាយរបស់អ្នក។
- នៅខាងក្រោមនៃផ្ទាំងវីនដូ សូមប៉ះ ដេីម្បីចម្លងពាក្យសម្ងាត់សម្រាប់ឈ្មោះអ្នកប្រេីដែលបានបង្ហាញ។
- ប្រសិនជាអ្នក ចូលពហុគណនីដែលបានរក្សាទុក សម្រាប់វែបសាយនោះ សូមប៉ះ Select another login ដើម្បីចម្លងពាក្យសម្ងាត់មួយផ្សេងទៀត។
- ជ្រេីសយក ឈ្មោះអ្នកប្រើប្រាស់មកពីបញ្ជី។ សារបញ្ជាក់យល់ព្រម នឹងលេចឡេីង នៅពេលដែលពាក្យសម្ងាត់ត្រូវបានចម្លង។